ចន ​ច័ន្ទ​លក្ខិ​ណា ​លែង​លះ​ស្វាមី ​ជា​ផ្លូវ​ការ ​

671cded5-ceaf-4ef7-8b83-8c33618629c7ភ្នំពេញ៖ ​ទីបំផុតនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា​ នេះ តុលាការ បានសម្រេចប្រកាសសាល ក្រម​លែង​លះ ជាផ្លូវការហើយ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា និង​ស្វាមី លោក យុត្ថា រ៉ាឆានី និង​ក្រោយ​ពី​អ្នក​ទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់ កាល​ពីថ្ងៃ​ទី៣១​ ខែតុលា ឆ្នាំ២០១៣​។

ប្រភពព័ត៌មាន ​ពី​មន្ត្រីតុលាការ ​បាន​បង្ហើប​ឲ្យដឹងថា តុលាការបានសម្រេច ប្រកាសសាលក្រម លើ​បណ្ដឹង​លែងលះនេះ ជាផ្លូវការ នៅចំពោះមុខ មេធាវី អ្នកនាង ចន ចន្ទ័លក្ខិណា ហើយ​សាល​ក្រមមាន​៣ចំណុច ធំៗ គឺទី១ កូនស្រីម្នាក់ ដែលជាចំណងដៃ មង្គលការ រយៈពេលជិត២០ ឆ្នាំ ត្រូវ​បានទៅលើលោក យុត្ថា រ៉ាឆានី ជាអ្នកបីបាច់ថែរក្សាបន្ត។ ទី២តម្រូវឲ្យបែកចែក ទ្រព្យ​សម្បត្តិ​រក​ស៊ីរួមគ្នា ជាពីរចំណែក ស្មើៗគ្នា និងទី៣ តម្រូវឲ្យអ្នកទាំងពីរ អនុវត្តន៍ សាលក្រមលែងលះ ចាប់​ពី​ថ្ងៃ​នេះតទៅ៕ Cambodia News

Related Articles

Back to top button
Close
Close