លោកស្រី ស៊ូជីថា រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាចាំបាច់ត្រូវធ្វើវិសោធនកម្ម
មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យ លោកស្រី អង់សាន ស៊ូជី បានថ្លែងប្រាប់ដល់អ្នកចូលរួមទាំងអស់នៅក្នុងរោងមហោស្រពទីក្រុង ស៊ីដនីយ៍ថា ប្រសិនបើលោកស្រីក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៥ អាទិភាពដំបូងរបស់លោកស្រីគឺសាមគ្គីភាព ដែលនឹងអាចនាំមកនូវសន្តិភាពយូរអង្វែង។
លោក ស្រីបានថ្លែងប្រាប់ វិទ្យាស្ថាន Lowry នៅទីក្រុងស៊ីដនីយ៍ថា មានសញ្ញាល្អជាច្រើនក្នុងការធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ ប្រសិនបើមហិច្ឆតារបស់លោកស្រីក្នុងការក្លាយជាប្រធានាធិបតីក្លាយ ជាការពិត។
ជ័យលាភីពាន រង្វាន់ណូបែលសន្តិភាពរូបនេះក៏បានរងការរិះគន់ផងដែរដោយលោកស្រី មិនបានបង្ហាញជំហររឹងមាំប្រឆាំងទៅនឹងការធ្វើទុក្ខបុកម្នេញទៅលើ ក្រុម Rohingya ដែលកាន់សាសនាអ៊ិស្លាម។
ប៉ុន្តែ លោកស្រីបានបន្តទៀតថា ការកែប្រែប្រទេសភូមាឲ្យទៅជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិត ប្រាកដ គឺជាអាទិភាពចម្បង ហើយការឆ្លើយតបទៅនឹងបញ្ហាផ្សេងៗក្នុងប្រទេសត្រូវតែរកឲ្យឃើញ តាមរយៈការចរចា មិនមែនតាមរយៈការប្រឈមមុខដោយហិង្សានោះទេ៕ (Radio Australia)