អ្នក​ជំនាញ​បារម្ភ​ពី​សេវា​សុខភាព​នៅ​កន្លែង​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ

មាន​ការ​ព្រួយ​បារម្ភ​ថា​ស្រ្តី​មាន​ ផ្ទៃ​ពោះ​ និង​​ទារកទើបកើត​ជា​ច្រើន​ម៉ឺន​នាក់​មិន​បាន​ទទួល​នូវ​សេវា​សុខភាព​ត្រឹម​ ត្រូវ​នៅ​តំបន់​ដែល​រង​គ្រោះ​​ដោយ​ខ្យល់​ព្យុះ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន។

បើ ​តាម​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា មាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ប្រមាណ ២៥​ម៉ឺន​នាក់ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ខ្យល់​ព្យុះ​ហាយ​យ៉ាន់ និង​មានទារក​ប្រមាណ ៩០០​នាក់​កើត​ជា​រៀង​រាល់​ថ្ងៃ។

តំណាង ​មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ហ្វ៊ីលីពីន​លោក Ugochi Daniels មាន​ប្រសាសន៍​ថា​ មន្ទីរ​ពេទ្យ​ភាគ​ច្រើន​រង​ការ​ខូច​ខាត ឬ​​វិនាស​ទាំង​ស្រុង​នៅ​ទី​ក្រុង​Tacloban៕ (Radio Australia )

Related Articles

Back to top button
Close
Close