រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវនាវឱ្យបន្តរូមគ្នាថែរក្សាវប្បធម៌ និងប្រពៃណី
ភ្នំពេញ៖ នៅថ្ងៃទី២៩ មិថុនា ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងអំពាវនាវដល់ជនកម្ពុជាគ្រប់រូប ត្រូវចូលរួមថែរក្សាវប្បធម៌និងប្រពៃណី ដ៏ល្អផូរផង់របស់ខ្លួនឲ្យបានគង់វង្សជានិរន្តរ៍។ លោករដ្ឋមន្ត្រី ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសិល្បៈនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។
ប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បាននិយាយថា សន្និសីទនេះ មានគោលបំណងរំលេចឱ្យឃើញនូវភាពសម្បូរបែបនៃមត៌កវប្បធម៌ខ្មែរ និងផ្តល់គំនិតទស្សនៈលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌ទាំងនោះឱ្យបានគង់វង្ស តាមរយៈការស្រាវជ្រាវរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវជំនាន់ថ្មីមានដូចជា កម្ពុជា អាម៉េរិក អូស្ត្រាលី កាណាដា បារំាង អ៊ីតាលី សិង្ហបុរី និងថៃ។
ហើយលទ្ធផលជាផ្លូវការនឹងបង្ហាញឲ្យឃើញនៅថ្ងៃទី ៧ កក្កដា ២០១២ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ខួបឆ្នាំទី៤ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ៕