ម៉ាឡេស៊ី​កោះ​ហៅ​ប្រេសិត​ជាន់​ខ្ពស់​របស់​ប្រទេស​សាំងហ្គាពួរ​ឲ្យ​ចូល​បំភ្លឺ

ប្រទេស​ម៉ាឡេស៊ី​បាន​កោះហៅ​មន្រ្ដី​ ឧត្ដម​ស្នង ​ការ​ជាន់​ខ្ពស់​របស់​ប្រទេស​សិង្ហបុរី​ឲ្យ​ចូល​បំភ្លឺ​បន្ទាប់​ពី​ព័ត៌មាន​ នានា​បាន​ផ្សាយ​ថា​ ក្រុង​សិង្ហបុរី​បាន​ជួយ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​លួច​ស៊ើបការណ៍​លើ​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ឥណ្ធូណេស៊ី។

កាសែត ​ Sydney Morning Herald​ របស់​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ​ភ្នាក់​ងារ​ស៊ើបការណ៍​យោធា​របស់​សិង្ហបុរី​បាន​ជួយ​ទីភ្នាក់​ងារ​ចារកម្ម​ សហរដ្ឋអាម៉េរិក, អង់គ្លេស, និង​អូស្ត្រាលី​អោយ​លួច​ថត​ទិន្នន័យ​ព័ត៌មាន​ពី​បណ្តាញ​ខ្សែ​កាប​ក្រោម​ សមុទ្រ​នៅ​ក្នុង​តំបន់។

កាសែត​ Sydney Morning Herald​ បាន​ដក​ស្រង់​ឯកសារ​សម្ងាត់​ដែល​លោក​ Edward Snowden ទី​ភ្នាក់​ងារ​ចារកម្ម​អាម៉េរិក​បាន​ទម្លាយ​ឲ្យ​ដឹង។

កាសែត​នេះ​ក៏​ បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ជា​គោល​ដៅ​សំខាន់​នៃ​កិច្ច​សហប្រតិបត្ដិការ​ ចារកម្ម​រួម​គ្នា​រវាង​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​សិង្ហបុរី​តាំង​ពី​ទសវត្ស​១៩៧០​ មក​ម្ល៉េះ។

រដ្ឋ​មន្ត្រី ​ក្រសួង​ការបរទេស​របស់​ម៉ាឡេស៊ី​លោក​ Anifah Aman ​និយាយ​ថា​ ប្រទេស​លោក​មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close