សម្រាប់អ្នកជំងឺទឹកនោមផ្អែម បរិភោគត្រីជំនួយដល់បេះដូង
សុខភាព៖ កាលពីពេលថ្មីៗនេះ មានការស្រាវជ្រាវ បានរកឃើញថា ការញុំាត្រីជាប្រចាំ ត្រូវបានគេជឿជាក់ថា បានកាត់បន្ថយ ការប្រឈមមុខ និងជំងឺបេះដូង មួយចំនួន ដូចជាជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម សម្រាប់ អ្នកដែលមិនមាន ជំងឺអ្វីសោះ។
ក្រុមអ្នកអ្នកស្រាវជ្រាវ បានឲ្យដឹងថា ស្រ្តីកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដែលទទួលទានត្រី ក្នុងរយៈពេលមួយសប្តាហ៍ មានការថយចុះភាព ទំនងកើតជំងឺបេះដូង ដល់ទៅ ៤០ភាគរយ ទាបជាងអ្នកកម្រ ទទួលទានសាច់ត្រី ហើយអ្នកដែលញុំាត្រី ស្ទើររាល់ថ្ងៃមានការថយចុះ ដល់ទៅ ២ភាគ ៣។
ជាមួយគ្នានេះដែរ ស្រ្តីដែលទទួលទាន ត្រីកាន់តែច្រើនក៏មាននិន្នាការ ផងដែរក្នុងការញុំាសាច់ ក្រហមកាន់តែតិច និងបន្លែផ្លែឈើ កាន់តែច្រើន។ ក្រុមអ្នកស្រាវជ្រាវ ក៏បានបន្ថែមទៀតថា ការ សិក្សានេះ បានផ្តល់នូវភស្តុតាងថា ការបរិភោគត្រី ពិតជាមានអត្ថប្រយោជន៏ ខ្លាំងណាស់៕ វត្តី/Cambodia News