រដ្ឋមន្ត្រីក្រសួងទេចរណ៏ អំពាវនាវ ដល់អ្នកគ្រោងចូលរួមបាតុកម្ម រក្សាសណ្ដាប់ធ្នាប់
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ចការ ឯសណ្ឋាការឡឺរ៉ូយ៉ាល់ បានអំពាវនាវ ដល់អ្នកគ្រោងចូលរួមបាតុកម្ម នាថ្ងៃទី ១០ ធ្នូ ខាងមុខ ក្នុងខេត្តសៀមរាប ដែលដឹកនាំដោយគណបក្សប្រឆាំង ឲ្យរក្សាភាពស្ងៀមស្ងាត់ និងសណ្ដាប់ធ្នាប់ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានមានប្រសាសន៍ថា វានឹងមិនធ្វើឲ្យប៉ះពាល់ ដល់អ្នកទេសចរទេ បើបាតុកម្មនោះប្រឹព្រឹត្តទៅដោយអហិង្សា និងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ប៉ុន្តែចៀសមិនផុតឡើយ វា នឹងធ្វើឲ្យមានការភ័យខ្លាច បើវាក្លាយជាអំពើហិង្សា ។
គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា បានប្រកាសថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនាថ្ងៃទី ១០ ធ្នូ ក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៏ របស់កម្ពុជា ដើម្បីអ្វីដែលខ្លួនលើកឡើងថា ដើម្បីទាមទាររកយុត្តិធម៌ ជូនម្ចាស់ឆ្នោត ។ បន្ទាប់ពីនោះ គឺនៅថ្ងៃទី១៥ធ្នូ បាតុកម្មដែលមានទ្រង់ទ្រាយដូចនេះ នឹងធ្វើនៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងភ្នំពេញ ៕ Cambodia News