យុទ្ធ​នាការ​បំពាក់​បូពណ៌​ស​ ដល់​បុរស​ ដើម្បី​កាត់​បន្ថយ​ហិង្សា​លើ​ស្ត្រី​

ភ្នំ​ពេញ ៖ ជា​រៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃទី ២៥វិច្ឆិកា ដល់​ថ្ងៃទី ១០ខែធ្នូ បណ្តាញ​បុរស​កម្ពុជា សហការ​ជាមួយ អង្គការ​ជាតិ និង​អន្តរជាតិ បាន​ផ្តួចផ្តើម​គ្នា ប្រារព្ធ​នៅ​ទិវា​អន្តរជាតិ​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា ជា​យុទ្ធនាការ ១៦ថ្ងៃ បំពាក់​បូ​ពណ៌​ស ដល់​បុរស ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី។

យុទ្ធនាការបំពាក់បូពណ៌ស ដល់បុរស នៅទីក្រុងភ្នំពេញ
យុទ្ធនាការបំពាក់បូពណ៌ស ដល់បុរស នៅទីក្រុងភ្នំពេញ

លោក ឆាយ គីម​ស៊​រ ប្រធាន​កម្មវិធី​ទំនាក់ទំនង​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ន៏​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ បង្កើតឡើង​គឺ​ក្នុង​គោលបំណង​លើកស្ទួយ​ការចូលរួមចំនែក​រប​ស់បុ​រស ក្នុង​ការ​លុបបំបាត់​អំពើហិង្សា​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​លើ​នារី។

សូមបញ្ជាក់ថា យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស ដល់​បុរស​នេះ មិនមែន​ត្រឹមតែ​ជាការ​យក​បូ​ពណ៌​ស ទៅ​ពាក់​លើ​អាវ របស់​បុរស​នោះទេ។ ប៉ុន្តែ​យុទ្ធនាការ​នេះ គឺមាន​ទាំង​សកម្មភាព​មួយចំនួន​ផ្សេងទៀត រួមមាន​ការរៀបចំ​មិ​ទ្ទិញ ការដើរ​ដង្ហែ​ក្បួន​តាម​ទីសាធារណៈ កម្មវិធី​ពិភាក្សា​តាម​ទូរទស្សន៍ ការ​ជជែក​​ពិភាក្សា​តាម​វិទ្យុ និង​ការប្រគុំ​តន្ត្រី​ចល័ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ និង​តាម​កន្លែង​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​កាន់តែច្បាស់​ពី​តួនាទី​របស់​បុរស​ពិត ក្នុង​ការលើក​ត​ម្កើ​ន តំលៃ​ស្ត្រី៕  Cambodia News

Related Articles

Back to top button
Close
Close