ក្រសួង​មហា​ផ្ទៃ​ប្រ​កាស​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត​

ភ្នំ​ពេញ​៖ យោងតាម​សេចក្តី​ ប្រកាស​ព័ត៌​មានរបស់គណៈកម្មា​ធិការ​ជាតិ​​​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប.) ចុះ ថ្ងៃទី២៥ ខែវិច្ឆិកា ​​បាន​ឲ្យ​ដឹង​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ត្រៀម​ធ្វើ​សិក្ខា​សាលា​ថ្នាក់ជាតិ​ ដើម្បី​ជំរុញ​ការ​កែទម្រង់​ការ​បោះឆ្នោត​នៅ​​ខែ​ធ្នូ ឆ្នាំ​២០១៣ ឬ​ខែមករា ឆ្នាំ២០១៤​ខាងមុខ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​សន្និបាត​បូក​សរុប​ការងារ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រនីតិ​កាលទី៥​ នា​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា លោក ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​​​​អំពាវនាវ​ឲ្យ​​គណ​បក្ស​នយោ​បាយ ​អង្គ​ការ​​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរ​ជាតិ ព្រម​ទាំង​ផ្នែក​ពាក់​ព័ន្ធ​នានា​ ឲ្យ​ចូលរួម​ពិភាក្សា​ស្ថាបនា​ ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដើម្បី​​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នៅ​កម្ពុជា​ឲ្យបានច្រើន។​

មន្ត្រី ​គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ បាន​ថ្លែង​ថា​ បើ​សិន​ជា​រដ្ឋាភិបាល​ មាន​បំណង​កែ​ទម្រង់​ការ​បោះ​​ឆ្នោត​ពិត​ប្រាកដ​ រដ្ឋាភិបាល​ត្រូវ​ទទួល​យក​អនុសាសន៍​ របស់​ លោក ​សុរិយា ​សូប៊ែឌី​ អ្នក​រាយ​ការណ៍​ពិសេស​អង្គ​ការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ទៅ​ដាក់​បញ្ជូល​ក្នុង​កំណែ​ទម្រង់​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​អនុវត្តឲ្យ​មាន​ប្រសិទ្ធិ​ភាព៕ Cambodia News

Related Articles

Back to top button
Close
Close