ក្រុមហ៊ុនចិនព្រមានដល់ក្រុមហ៊ុនដទៃទៀតទាក់ទងការមកវិនិយោគនៅអូស្រ្ដាលី
ក្រុមហ៊ុនរុករករ៉ែមួយរបស់ចិនបានព្រមាន ដល់ក្រុមហ៊ុនដទៃទៀតឲ្យ ពិចារណាឲ្យបានច្បាស់មុនដាក់ទុនរកស៊ីជាមួយលោក Clive Palmer មហាសេដ្ឋីអូស្ត្រាលីដែលជាសមាជិកសភាអូស្ត្រាលីមួយរូបដែរនោះ។
សហគ្រាសរបស់រដ្ឋចិនមួយនេះបានចេញសេចក្តីថ្លែងការណ៍ជា សាធារណៈតាមរយៈកម្មវិធី 4 Corners ដែលជាកម្មវិធីស៊ើបអង្កេតមួយរបស់ទីភ្នាក់ងារព័ត៌មាន ABC អូស្រ្ដាលី។
លោក Clive Palmer បច្ចុប្បន្ននេះកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ដ៏តឹង តែងជាមួយសហគ្រាសក្រុមហ៊ុន Citic Pacific ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនលើបញ្ហាប្រាក់កម្រៃកម្មសិទ្ធិការ អភិវឌ្ឍន៍រ៉ែដែកដ៏មហាសាលមួយនៅរដ្ឋអូស្ត្រាលីខាងលិច។
គម្រោង ដ៏សម្បើមបំផុតមិនធ្លាប់មានរបស់ប្រទេសចិនមួយនេះនៅក្នុងប្រទេស អូស្រ្ដាលីកំពុងជួបបញ្ហាអាក់ខានការងាររបស់ខ្លួន, បញ្ហាចំណាយហួសកំណត់ ហើយកំពុងត្រូវលោក Clive Palmer ប្តឹងពីប្រាក់កម្រៃកម្មសិទ្ធិនាថ្ងៃអនាគតផងដែរ។
ក្នុងរបាយ ការណ៍មួយលោក Zhang Jijing នាយកក្រុមហ៊ុន Citic Pacific បានប្រាប់កម្មវិធី Four Corners ថារបៀបធ្វើជំនួញរបស់លោក Palmer គឺនាំឲ្យមានការរាំងស្ទះ និងក្តីក្តាំច្រើនណាស់។
លោកបន្ថែមថា សហគមន៍ជំនួញដទៃទៀតរបស់ចិននឹងតាមសង្កេតរឿងនេះដោយយកចិត្តទុកដាក់៕ (Radio Australia)