ជម្លោះដែនទឹកសមុទ្ទរវាងចិន និងជប៉ុនឈានដល់ដំណាក់កាលខ្លាំង
ជប៉ុនបានចេញការព្រមានអំពីអ្វី ដែលខ្លួន ហៅថា “ជាព្រឹត្តិការណ៍មិនអាចព្យាករបាន” ក្រោយមានការប្រកាសជាឯកតោភាគីរបស់ចិនស្តីពីការការពារដែនអាកាស លើតំបន់មួយចំនួនដែលរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលកូរ៉េខាងត្បូងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនដែរ នោះ។
លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ជប៉ុននិយាយថា ក្រុងតូក្យូកំពុងពិចារណាការតវ៉ាជំទាស់អោយដល់កម្រិតមួយដែលលោកអះ អាងថា “ខ្លាំងជាងមុន”។ ប៉ុន្តែលោកមិនបានបរិយាយលម្អិតទេ។
រដ្ឋាភិបាល ក្រុងប៉េកាំងបានប្រកាសកាលពីចុងសប្តាហ៍ថា ខ្លួនកំពុងរៀបចំការពារតំបន់នោះដោយរាប់បញ្ចូលទាំងកោះមួយចំនួន ផងក្នុងសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយក្រុងតូក្យូ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។
សហរដ្ឋ អាម៉េរិកនិយាយថា ខ្លួនមានការបារម្ភខ្លាំងចំពោះទង្វើរបស់ចិន ហើយប្តេជ្ញាថានឹងជួយការពារជប៉ុន៕ (Radio Australia)