អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីស្នើឲ្យមានការសើរើពីការស៊ើបការណ៍
អតីតនាយក រដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard មានប្រសាសន៍ថា ការបង្ហាញឲ្យឃើញពីករណីចារកម្មថ្មីៗ ទាក់ទងនឹងប្រទេសឥណ្ឌូណេស៊ី គួរតែជាការក្រើនរំលឹកដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យធ្វើការពិនិត្យឡើងវិញនូវ “ការត្រួតពិនិត្យ និងការថ្លឹងថ្លែង” ដែលមាននៅក្នុងសេវាស៊ើបការណ៍សម្ងាត់របស់ខ្លួន។
បើ តាមឯកសារបង្ហាញថា ចារកិច្ចអូស្ត្រាលីបានធ្វើការថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់ប្រ ធានាធិបតីឥណ្ឌូណេស៊ី និងអ្នកជិតស្និទ្ធនឹងលោក កាលពីឆ្នាំ ២០០៩ ខណៈពេលដែលគណបក្ស Labour នៅកាន់អំណាចនៅឡើយ។
លោកស្រី Julia Gillard បានប្រាប់សារព័ត៌មាន CNN ថា ប្រទេសអូស្ត្រាលីមានប្រព័ន្ធដ៏ល្អក្នុងការគ្រប់គ្រងភ្នាក់ងារ ចារកិច្ចរបស់ខ្លួន ហើយក៏បានការពារចំពោះតម្រូវការរបស់អូស្ត្រាលី ក្នុងការប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍អេឡិចត្រូនិក៕ (Radio Australia)