អូស្ត្រាលី​នឹង​បញ្ជូន​ក្រុម​ជំនួយ​មួយ​ក្រុម​ទៀត​ទៅ​ប្រទេស​ហ្វ៊ី​លីពីន​សប្តាហ៍​ក្រោយ

អូស្ត្រាលី នឹង​បញ្ជូន​​​ក្រុម​គ្រូ​ពេទ្យ​​ជួយ​សង្រ្គោះ​ទី​ពីរ​របស់ខ្លួន ទៅ​ប្រទេស​ហ្វ៊ីលីពីន​ ​​​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ជួយ​សម្រាល​ដល់​កិច្ច​ការ​ក្រុម​ជួយ​សង្រ្គោះ​បច្ចុប្បន្ន​ ដែល​កំពុង​បំពេញ​ការងារ​នៅ​ទីនោះ។

ក្រុម​គ្រូ​ពេទ្យ និង​ភស្តុភា​ ​សង្រ្គោះ​ ដែល​មាន​សមាជិក ៣៧​ រូបនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ចល័ត​នា​ទី​ក្រុង Tacloban ដែល​ជា​តំបន់​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ដោយ​ខ្យល់​ព្យុះ ហាយ​យ៉ាន់។

លោក Len Notaras សមាជិក​មក​ពី​ក្រុម​ជួយ​សង្រ្គោះ​បន្ទាន់​ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ដាវីន ​មាន​ប្រសាសន៍​ថា ក្រុម​ថ្មី​ដែល​នឹង​ធ្វើ​ការ​ប្តូរ​វេន​ក្រុម​ចាស់​នេះ​ នឹង​ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ប្រមាណ ១៥០នាក់​ និង​ធ្វើ​ការ​វះ​កាត់​រហូត​ដល់ ២៥​នាក់​ក្នុង​មួយ​ថ្ងៃៗ៕(Radio Australia)

Related Articles

Back to top button
Close
Close