រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីមិនព្រមនិយាយពីចារកិច្ចអាម៉េរិក
រដ្ឋ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានប្រកែកមិនលើកឡើងពីការលេចធ្លាយព័ត៌មានចារកិច្ច បន្ទាប់ពីជំនួបផ្លូវការជាលើកដំបូងរបស់លោកស្រីជាមួយរដ្ឋ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិកលោក John Kerry។
ការ លេចធ្លាយព័ត៌មានស៊ើប អង្កេតរបស់អតីតចារជនអាម៉េរិកលោក Edward Snowden ពីការធ្វើចារកិច្ចរបស់អូស្ត្រាលីលើប្រទេសឥណ្ឌូណេស៊ីបានគំរាម ប៉ះពាល់ដល់ជំនួបថ្នាក់រដ្ឋមន្ត្រីនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីមិនបានបញ្ជាក់អំពីការលើក ឡើងនូវបញ្ហាចារកិច្ចនេះនៅក្នុងជំនួបនោះទេ។
នៅពេល សួរថាតើសហរដ្ឋអាម៉េរិកបានធ្វើឲ្យប្រទេសអាឡឺម៉ង់ស្ងប់ចិត្តឬទេ បន្ទាប់ពីមានរបាយការណ៍ពីការធ្វើចារកិច្ចរបស់អាម៉េរិកទៅលើ មេដឹកនាំរបស់ខ្លួននោះ ហើយថាតើលោករដ្ឋមន្រ្តីការបរទេសអាម៉េរិកមានបានផ្តល់យោបល់ដល់ អូស្ត្រាលីដើម្បីធ្វើឲ្យឥណ្ឌូណេស៊ីស្ងប់ចិត្តដែរឬយ៉ាងណានោះ លោក Kerry គ្រាន់តែលើកឡើងពីមិត្តភាពរវាងប្រទេសទាំងពីរ ហើយបន្តថាលោកនឹងមិនធ្វើអត្ថាធិប្បាយលើករណីស៊ើបការណ៍នោះទេ៕ (Radio Australia)