មានអ្នកលួចវាយប្រហារគេហទំព័រនគរបាល និងធនាគារអូស្ត្រាលី
សមាជិកមួយ រូបមកពីក្រុមអ្នកវាយប្រហារប្រព័ន្ធកុំព្យូទ័រហៅថាក្រុមអនាមិក ឥណ្ឌូណេស៊ីបានអះអាងថា ក្រុមខ្លួនបានធ្វើការវាយប្រហារដោយជោគជ័យទៅលើគេហទំព័រនគរបាល សហព័ន្ធអូស្ត្រាលី និងរតនាគារអូស្ត្រាលី។
ក្រុមអ្នកវាយប្រហារក៏បានអះអាងផងដែរថា ក្រុមខ្លួនបានធ្វើឲ្យគេហទំព័រទាំងនេះឈប់ដំណើរការកាលពីយប់មិញ។
រតនាគារអូស្ត្រាលី បានបញ្ជាក់ថាគេហទំព័ររបស់ខ្លួនបានរងការវាយប្រហារ ប៉ុន្តែគេហទំព័រមិនបានឈប់ដំណើរការនោះទេ ទោះបីជាអ្នកប្រើប្រាស់មួយចំនួនជួបប្រទះនូវបញ្ហាល្បឿនយឺតក៏ ដោយ។
គេហទំព័ររបស់របស់ ប៉ូលិសសហព័ន្ធអូស្រ្តាលី ក៏ហាក់បីដូចជាមិនដំណើរការផងដែរ ប៉ុន្តែគេហទំព័រនេះមិនបានធ្វើអត្ថាធិប្បាយថាតើខ្លួនបានរងនូវ ការវាយប្រហារនោះឬទេ៕ (Radio Australia)