កម្ពុជា និងអាម៉េរិកបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិ​ការទ្វេភាគី

ក្នុង​ជំនួប​មួយ​រវាង រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​ ២៨​ មិថុនា​ ២០១២​ ប្រមុខ​ការទូត​សហរដ្ឋ​អាម៉េរិក​ទើប​ទទួល​តំណែង​ថ្មីបាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​សហ​រដ្ឋអាម៉េរិក ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​កម្ពុជា ដើម្បី​ភាពរុង​រឿងនៃ​ប្រទេស​ទាំងពីរ ​​​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី។

លោក​លោក ខៀវ​​ កាញារីទ្ធ រដ្ខ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និយាយ​​ថា ក្រៅ​ពី​នេះលោក​ឯក​អគ្គរាជ​ទូត William Todd បាន​ចោទ​សួរ​អំពី​ការ​ផ្អាក​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ស្ថានីយ​វិទ្យុ​ពីរ របស់​សហរដ្ឋអា​ម៉េរិក គឺ​VOA និង​ RFA​ រយៈពេល​ពីរ​ថ្ងៃ​នៅ​អំឡុង​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ផងដែរ។

លោក ខៀវ​​ កាញារីទ្ធ បញ្ជាក់​ថា ការ​ផ្អាក​នេះគឺ​ដើម្បី​ធ្វើ​ឱ្យ​ថ្ងៃ​បោះ​ឆ្នោតអាច​ចៀស​វាង​នូវ​បរិយាកា​ស​អាប់​​អួរក៏​ប៉ុន្តែ​វិទ្យុ​ទាំងពីរ​នេះនៅ​តែ​អាច​ផ្សាយ​​​តាម​រយៈ​ប្រព័ន្ធ Shortwave និង​អ៊ីនធើរណិត​បាន​ដ​ដែល​។ ប្រទេស​កម្ពុជា កំពុង​ស្នើ​រដ្ឋាភិបាល​អាម៉េរិក ឲ្យ​លប់​ចោល​បំណុល​ជំពាក់​ដោយ​អតីត​រដ្ឋាភិបាល​លន់​ណុល​​​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​ជំនាន់​នោះ ដោយ​បង្វែរ​ជា​ជំនួយអ​ភិវឌ្ឍន៍​វិញ៕

Related Articles

Back to top button
Close
Close