នគរបាល​អូស្ត្រាលី និងឥណ្ឌូណេស៊ី​មាន​ទំនាក់​ទំនង​គ្នា​ល្អ

ស្នងការ​ នគរបាល​សហព័ន្ធ​អូស្ត្រាលី​លោក Tony Negus មាន​ប្រសាសន៍​ថា​មន្ត្រី​របស់​លោក​ដែល​បម្រើ​ការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ បន្ត​ការងារ​របស់​​ខ្លួន​​ឲ្យ​បាន​យូរ​ទៅតាមលទ្ធភាព​។

កាល ​ពី​ម្សិល​មិញ​នេះ ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​បាន​ផ្អាក​កិច្ច​សហប្រតិបត្តិការ​យោធា និង​ស៊ើប​ការ បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ព័ត៌មាន​ពី​ចារកិច្ច​អូស្ត្រាលី​ថត​ការ​សន្ទនា​ តាម​ទូរស័ព្ទ​របស់​លោក និង​ក្រុម​មន្ត្រី​ជិតស្និទ្ធ​។

លោក Negus បន្ត​ថា បច្ចុប្បន្ន​នេះ​មាន​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ចំនួន ៣០​រូប​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​ដក​នគរបាល​បម្រើ​ការ​នៅ​ទី​នោះ​មក​វិញ​ ឬយ៉ាង​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close