គណ​​កប្ស​ប្រឆាំង​សុំ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​ពេជ្រ​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា នេះគណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្តីពី​ការរៀបចំ ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ ព្រឹត្តិការណ៍​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​ដែល​គ្រោង​នឹងធ្វើ​នៅ​រសៀល​ថ្ងៃទី ​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៣​​​ ប៉ុន្តែ​នៅ​មិនទាន់បាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។​ ​

koh_pechអនុប្រធាន ​គណៈកម្មាធិកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហូរ វ៉ាន់ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង​១០០​នាក់ រួមទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស នឹងធ្វើ​ការជួប​ជុំគ្នា​នៅ​ស្តូប​ស្ពាន​ពេជ្រ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​ ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​។​

ចំ​ណែក​ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ដឹងផង​ដែរថា នៅ​រសៀល​ម៉ោង​៣ ថ្ងៃទី​២០ ខែវិច្ឆិកា នេះ ខាង​សាលា​រាជធានី​ភ្នំពេញ​នឹង​ជួប​ជាមួយ​ខាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​ការ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅលើ​ស្ពាន​ព​ ពេជ្រ​។

សូមជម្រាបថា នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុង​ឧ​ប​ទ្ទេវ​ហេតុ​រត់​ជាន់គ្នា​លើ​ស្ពាន​កោះ​ពេជ្រ នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ ទី​២២ ខែវិច្ឆិកា ឆ្នាំ ២០១០​។​

នេះ​គឺជា​ខួប​បី​ឆ្នាំ​នៃ​ព្រឹ​ត្ត​ការណ៍​រត់​ជាន់គ្នា ​ស្លាប់​នៅលើ​ ស្ពាន​កោះ​ពេជ្រ​។ ឧបទ្ទវ​ហេតុនេះ បាន​បណ្តាលអោយ​មនុស្ស ប្រមាណ​៣៤០​នាក់ ស្លាប់ និង​ជាង​៧០០​នាក់​ទៀត​បាន​រងរបួស​។​  Cambodia News

Related Articles

Back to top button
Close
Close