ធនាគារដ៏ធំបំផុតរបស់អាម៉េរិក JP Morgan Chase យល់ព្រមសងវិនិយោគិន ១៣ ០០០ លានដុល្លារ
ធនាគារដ៏ធំបំផុតរបស់អាម៉េរិក JP Morgan Chase នឹងត្រូវបង់ប្រាក់ឲ្យរដ្ឋាភិបាលអាម៉េរិកក្នុងចំនួនយ៉ាងច្រើនដែល មិនធ្លាប់មានពីមុនមក។
ធនាគារ JP Morgan Chase បានយល់ព្រមទូទាត់សងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងទឹកប្រាក់ចំនួន ១៣ ០០០ លានដុល្លារអាម៉េរិក ក្នុងការដែលធនាគារនេះលក់បំណុលមិនល្អដែលជំរុញឲ្យសហរដ្ឋ អាម៉េរិកជួបប្រទះនឹងបញ្ហាមិនអាចសងបំណុលថ្លៃផ្ទះនៅឆ្នាំ ២០០៨។
ធនាគារ ដ៏ធំមួយនេះនឹងត្រូវបង់ប្រាក់យ៉ាងច្រើនជាសំណងនឹងអ្វីដែល ខ្លួនបានធ្វើ ដោយធនាគារនេះបានយកកម្ចីទិញផ្ទះដែលខ្លួនបានដឹងថាមានហានិភ័យ ខ្ពស់ ដោយដាក់បញ្ជូលជាមួយកម្ចីទិញផ្ទះដែលមិនមានហានិភ័យ ហើយលក់ទៅឲ្យវិនិយោគិនដែលមិនដឹង ឬមិនត្រូវបានធនាគារប្រាប់ពីហានិភ័យអំពីកម្ចីទិញផ្ទះទាំងនោះ។
ទោះ ជាយ៉ាងនេះក្តី ធនាគារ JP Morgan មិនមែនជាធនាគារតែមួយក្នុងការលក់កម្ចីទិញផ្ទះដោយមិនបាន ប្រាប់វិនិយោគិនពីហានិភ័យរបស់វានោះទេ។ មានធនាគារជាច្រើនទៀតដែលបានធ្វើរបៀបនេះ ប៉ុន្តែដោយធនាគារនេះជាធនាគារធំជាងគេនៅអាម៉េរិក ធនាគារនេះយល់ព្រមទូទាត់សងប្រាក់ចំនួន ១៣ ០០០ លានដុល្លារនេះ ដែលជាការផាកពិន័យ សំណងទូទៅ និងសំណងជំងឺចិត្តដល់វិនិយោគិនដែលរងគ្រោះនឹងការខូចខាតទាំងនោះ ។
យ៉ាងណាមិញ ទោះធនាគារនេះយល់ព្រមសងក៏ដោយ ក៏នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទាំងអស់ នៅតែជាប់បទចោទប្រកាន់ពីបទព្រហ្មទណ្ឌ បើទោះជាបណ្តឹងរដ្ឋប្បវេណីទាំងអស់ត្រូវបានបញ្ចប់ក៏ដោយ៕ (Radio Australia)