ចិន​ដាក់ទោស​មនុស្ស​ជិត​១៧០០០នាក់​​ ពីបទ​រំលោភ​វិធាន​ច្បាប់ក្នុង​មុខងារ​សាធារណៈ​ចិន​​

ចិន​បាន​សំរេច​ដាក់ទោស​​មនុស្ស​ជិត​១៧ ០០០នាក់ ​ពីបទ​​រំលោភ​វិធាន​ច្បាប់​ថ្មីៗរបស់​គណបក្ស​កុម្មុយនិស្ត​ចិន​ ក្នុង​​មុខងារ​សាធារណៈ​។ នេះ​បើយោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​​រដ្ឋចិន​ នៅថ្ងៃ​ចន្ទនេះ។ ចាប់តាំង​ពី​លោក​ ស៊ី ជិនពីង​ ឡើង​កាន់អំណាច​ជា​ប្រធានាធិបតី​មក គណបក្ស​កុម្មុយនិស្ត​ចិន​បានធ្វើ យុទ្ធនាការ​កំចាត់អំពើពុករលួយ​ខ្លាំងក្លា និង​ចេញ​វិធាន​ច្បាប់​ថ្មីៗជាច្រើន​ ដើម្បី​​សន្សំសំចៃ​ថវិកា​ជាតិ ដាក់ កំហិត​អោយ​សមាជិក​ខ្លួន​ធ្វើសកម្មភាព​​ត្រឹមត្រូវ ​សមល្មម​ ក្នុង​មុខងារ​សាធារណៈ។

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋចិន​ នៅថ្ងៃ​ចន្ទនេះ មាន​មនុស្ស​១ម៉ឺន៦ពាន់ ៦រយ៩៩នាក់ បាន​ជាប់ទោស​ពីបទ​​រំលោភ​វិធាន​ច្បាប់​ថ្មីៗ​របស់​​​គណបក្ស​កុម្មុយនិស្ត​ ចិន​ ក្នុង​​មុខងារ​សាធារណៈ​។ យោងតាម​គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន មនុស្ស​ជិត​មួយម៉ឺន​៧ពាន់នាក់នេះ បានធ្វើសកម្មភាព​ជ្រុលហួស ដូច​ជា បាន​ចំណាយ​ប្រាក់កាស​ហួស​ហេតុ ក្នុង​ការ​ចាយវាយ​ទទួល​ពិធី​ផ្សេងៗ រឺ​ក៏​បាន​ប្រើប្រាស់​យានជំនិះ​រដ្ឋ​ហួស​កំណត់ រឺ​ក៏​បាន​ចាយវាយ​ថវិកា​ជាតិ​ធ្វើដំណើរ​ទៅបរទេស​​ច្រើន​ឥតប្រយោជន៍។

ចាប់ពីដើមខែ​ធ្នូ ឆ្នាំ​២០១២មក ការិយាល័យ​នយោបាយ​គណបក្ស​កុម្មុយនិស្ត​ចិន​​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ ស៊ី ជិនពីង​ បានធ្វើយុទ្ធនាការ​កំចាត់អំពើពុករលួយ​ខ្លាំងក្លា និង​ចេញ​ច្បាប់ទំលាប់​ថ្មីៗជាច្រើន​ ដើម្បី​​ចៀសវាង​ការចាយខ្ជះខ្ជាយ​​​ ថវិកា​ជាតិ ដាក់កំហិត​អោយ​សមាជិក​ខ្លួន​នានា​​ធ្វើសកម្មភាព​ត្រឹមត្រូវ ​សមល្មម​ ក្នុង​មុខងារ​សាធារណៈ។

​គណបក្ស​កុម្មុយនិស្តចិន​តែងតែ​លើកឡើង​ពី​ការ​សន្យានិង​ការ​ប្តេជ្ញាចិត្ត​ នានា​ជានិច្ច។ ការសន្យា​ទាំងនោះប្រកាស​ឡើង ​ខណៈ​ប្រជាជន​ចិន​រិះគន់​​មេដឹកនាំ​នានា​ដែល​តែងតែ​ទទួលបាន​អាទិភាព​ ហួសកម្រិត សំរាប់​សកម្មភាព​ខ្លួន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close