ខ្យល់គួចប្រមាណ ៨០ បានបោក់បក់នៅសហរដ្ឋអាម៉េរិក
ក្រុងមួយចំនួនរបស់សហរដ្ឋ អាម៉េរិក នៅបន្តបិទទ្វា បន្ទាប់ពីមានខ្យល់គួចជាច្រើនបន្តបន្ទាប់បានឆ្លងកាត់ក្រុងទាំង នោះ កាលពីចុងសប្តាហ៍មុននេះ។
យ៉ាងហោចណាស់ មានមនុស្ស ៦ នាក់បានស្លាប់ និងជាច្រើននាក់រងរបួសក្នុងគ្រោះធម្មជាតិនេះ។
ក្រុងវ៉ាស៊ីនតោន នៃរដ្ឋ Illinois ទទួលរងការបំផ្លិចបំផ្លាញខ្លាំងជាងគេពីខ្យល់គួចនេះ។
ក្នុងនោះ ខ្យល់គួចមួយមានល្បើនប្រមាណជា ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានបំផ្លាញផ្ទះសំបែង ជាង ៥០០ ខ្នង នៅថ្ងៃអាទិត្យ។
អាជ្ញាធរ ក្នុងតំបន់បានរារាំងប្រជាពលរដ្ឋដែលព្យាយាមត្រឡប់ទៅគេហដ្ឋានរបស់ ពួកគេវិញ។ ភាគច្រើននៃគេហដ្ឋានទាំងនោះនៅកំពុងមិនទាន់មានសុវត្ថិភាពនៅ ឡើយ។ (Radio Australia)