គម្រោង​កាត់បន្ថយ​ថវិកា​លើ​នាយកដ្ឋាន​គយ​អូស្ត្រាលី​នឹងធ្វើ​ឲ្យ​ភ្នាក់​ងារ​គយ ​៦០០ នាក់ បាត់​​ការងារ​

ប្រធាន​នាយក​ដ្ឋាន​​គយ​អូស្ត្រាលី​ បាន​ធ្វើ​ ការ​ព្រមាន​ជាបន្ទាន់​មួយ​ទៅលើ​ការ​កាត់​បន្ថយ​ថវិកា​ ដោយ​បង្ហាញ​ថា​ភ្នាក់​ងារ​គយ​​ចំនួន​ប្រមាណ​ជា ៦០០ នាក់​អាចនឹង​ត្រូវ​បាត់​បង់​ការងារ​នៅ​ក្នុង​រយៈ​ពេល​ ៤​ ឆ្នាំ​ខាង​មុខ​នេះ។

លោក Michael Pezzullo បានប្រាប់​សវនាការ​លើ​ការ​ប៉ាន់​ប្រមាណ​ថវិការបស់​ព្រឹទ្ធសភា​​ថា ថវិកា​របស់​នាយកដ្ឋាន​គយ​ កំពុង​ធ្លាក់​​ចុះ​ប្រមាណ​ជា ​៧៣០​លាន​ដុល្លារពី​ពេល​បច្ចុប្បន្ន រហូត​ដល់​ឆ្នាំ ២០១៧។​

លោក Pezzullo បាន​និយាយថារបៀប​ធ្វើ​ការ​របស់​ភ្នាក់​ងារ​បច្ចុប្បន្ន​គឺ​មិន​មាន​ស្ថេរភាព ​ទេ ហើយ​នាយកដ្ឋាន​គយ​កំពុង​ធ្វើ​ការ​លើ​ករណី​អាជីវកម្ម​ថ្មី។

លោក​ បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​​​បំពេញ​តម្រូវ​ការ​ក្នុង​ការ​ផ្តល់​សេវាកម្ម​របស់​នាយកដ្ឋាន​គយ​ និងដើម្បី​សម្រប​​នឹង​គោលនយោបាយសារពើពន្ធ គឺ​មាន​ការ​លំបាកណាស់៕ (Radio Australia)

Related Articles

Back to top button
Close
Close