ម្ចាស់​កាស៊ីណូ​​អូស្ត្រាលី​នឹង​ទៅ​បើក​កាស៊ីណូ​ទំនើប​មួយ​នៅ​ប្រទេស​ស្រីលង្កា​

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​វេទិកា​ ធុរកិច្ច​ មួយ​នៅ​ទីក្រុង​កូឡុំបូ​កាល​ពី​យប់​មិញ​ លោក​ James ​Packer​ ម្ចាស់​កាស៊ីណូ​ជនជាតិ​អូស្ត្រាលី​បាន​ជ្រើស​យក​ការ​សង់​អគារ​កំសាន្ត​ កាស៊ីណូ​ទំនើប​មួយ​នៅ​ប្រទេស​ស្រីលង្កា។

លោក ​ Packer ​មាន​ប្រសាសន៍​ថា​ គោលដៅ​វិស័យ​ទេសចរណ៍​ដ៏​មាន​មហិ​​ច្ឆ​តា​​នៅ​​ប្រទេស​ស្រីលង្កា​អាច​នឹង​ សម្រេច​បាន​ ប្រសិន​បើ​ប្រទេស​នេះ​ផ្តោត​ទៅ​លើ​ការ​​កើន​​ឡើង​នៃ​អ្នកមាន​ថ្នាក់​កណ្ដាល​ នៅ​ក្នុង​ប្រទេស​ចិន​ និង​ឥណ្ឌា។​

លោក​មាន​ប្រសាសន៍​បន្ត​ថា ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​ ប្រទេស​ស្រីល​ង្កា​​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ និង​ការ​ទាក់​ទាញ​ល្អ​មួយ​ ដោយរួមបញ្ចូល​ទាំង​ផែនការ​អភិវឌ្ឍន៍​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ៤០០​លាន​ដុល្លារ​របស់​លោក​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close