ចាប់​ប្រឡូក​ក្នុងការរួមភេទនៅវ័យក្មេងនាំឱ្យចាស់មុនអាយុ

សុខភាព៖ ការចាប់​រួមភេទ​នៅក្នុង​វ័យ​កំពុង​សិក្សា និង​នៅក្នុង​ភាពជា​យុវវ័យ​ពេក​នោះ​វា​នឹង​នាំឱ្យ​ភាពជា​យុវវ័យ​របស់​យើង នឹង​ស្វិត​ស្រពោន​ជាមួយនឹង​ភាព​ចាស់​មុន​អាយុ ដែល​វា​បាន​កើតឡើង​នៅពេលដែល​យុវវ័យ​យើង​ប្រព្រឹត្តិ​ញឹកញាប់​ពេក​​។

ការរួម​ភេទ​វា​ពិតជា​មានការ​សប្បាយចិត្ត​បំភ្លេច​អស់​នូវ​ទុក្ខ​កង្វល់​មែន​ តែ​វា​ក៏បាន​ធ្វើឱ្យ​មនុស្ស​យើង​អាច​ជួបប្រទះ​នូវ​ផលវិបាក​និង​កត្តា​ ជះឥទ្ធិពល​ជាច្រើន​ជាមួយនឹង​ការប្រព្រឹត្តិ​នូវ​ការ​រួមភេទ​នេះដែរ​។​

sexual-intimacyកត្តា​ដែលនាំឱ្យ​ដែល​មានការ​រួមភេទ​ច្រើន​ជួបប្រទះ​នូវ​ការ​ចាស់​មុន អាយុ​នោះ​គឺ​នៅពេលដែល​យុវវ័យ​ធ្វើការ​រួមភេទ​ជាមួយនឹង​ដៃគូ​​ច្រើ​ក​ ដង​ក្នុង​មួយថ្ងៃ​វា​នឹង​នាំឱ្យមាន​ការបាត់បង់​នូវ​កោសិកា និង​ជាលិកា​ដែល​ផលិត​អរ​ម៉ូ​ន​ការពារ​សរីរាង្គ និង​បាត់បង់​នូវ​អង់​ឌី​គ័​រ​សម្រាប់​ការពារ​ប្រព័ន្ធ​ប្រសាទ​យ៉ាងច្រើន​។

ការបាត់បង់​នូវ​សារធាតុចិញ្ចឹម​នេះ អាច​បណ្តាលមកពី ការបញ្ចេញ​ថា​ម​ពក​ខ្លាំងពេក ដែល​វា​នាំឱ្យ​សរីរាង្គ​ខាងក្នុង​រង​នូវ​ការបញ្ចេញ​អរ​ម៉ូ​ន​និង​អង់ទីគ័រ​ ដែល​ទុក​សម្រាប់​ចិញ្ចឹម សរីរាង្គ ឱ្យ​បាត់បង់​ទៅតាម​ការប្រើប្រាស់​ថាមពល​ខ្លាំងពេក​នៅពេល​រួមភេទ​។

ហេតុផល​អស់ទាំង​នេះ ហើយ​ដែល​បានធ្វើឱ្យ​សរីរាង្គ​ខាងក្នុង​របស់​យុវវ័យ មាន​ចំនួន​អង់ទីគ័រ តិចតួច​មិនអាច​ការពារ​បាន​ទៅនឹង​ការ​ឆាប់​ចាស់​របស់​ពួកគេ​បានឡើយ​។ ដូច្នេះហើយ​យុវវ័យ​មិនគួរ​ប្រព្រឹត្តិ​ការរួម​ភេទ​ច្រើនពេក​នោះទេ​ពីព្រោះ​ វា​នាំឱ្យ​ឆាប់ ចាស់​មុន​អាយុ​​​ម្យ៉ាងវិញទៀត​ ក៏​អាចនាំ​ឱ្យ​​ ងាយ​ឆ្លង​នូវ​ជំងឺ​ជាច្រើន​ផងដែរ​ប្រសិនបើ​គេ​ធ្វេសប្រហែស​មិនបាន​ យកចិត្តទុកដាក់​នឹង មិនបាន​ការពារ​៕ វត្តី/Cambodia News

Related Articles

Back to top button
Close
Close