ក្រសួងការងារ ចេញសេចក្តីប្រកាស ស្តីពីដំណោះស្រាយ បញ្ហារោងចក្រ SL
ភ្នំពេញ៖ ក្រសួងការងារនឹង បណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ញាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា សូមជូនដំណឹងចំពោះសាធារណជន កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិឲ្យបានជ្រាបថា នៅថ្ងៃទី ១៣ ខែវិច្ចការ ឆ្នាំ២០១៣ ក្រសួងការងារនឹង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តធ្វើការដោះស្រាយជាមួយភាគីសហជីព និងនិយោជក នៃរោងចក្រ អេស អិល ប្រូសេសស៊ីង ហ្គាមិន (ខេមបូឌា) អិល ធី ឌី ហើយបានឯកភាពគ្នា ៦ចំណុចដូចខាងក្រោម៖