សាលា​ក្រុង​ភ្នំពេញ ​គ្រោង​ប្រារព្ធ​ ខួប​លើក​ទី​៣ ​ដល់​អ្នក​ស្លាប់ ​នៅកោះ​ពេជ្រ​

ភ្នំ​ពេញ​៖ យោង​តាម​​សេ​​ចក្ដី​ប្រ​កា​ស​មួ​យ​ ​កា​ល​​ពី​ថ្ងៃ​ទី​​១២ វិច្ឆិកា​ សា​លា​ក្រុង​បា​ន​​ឲ្យ​ដឹ​ង​ថា សាលាក្រុងភ្នំពេញ ​​គ្រោងប្រារព្ធខួប​លើកទី​៣ ដើម្បី​រំឭក​ដល់​វិ​ញ្ញា​ណ​ក្ខន្ធ​អ្នក​​ស្លាប់ ក្នុងព្រឹត្តិ​ការណ៏រត់ជាន់​គ្នា នៅលើស្អាន​កោះ​ពេ​ជ្រ​​ កាលពីអំឡុងបុណ្យអុំទូក​ ចុងក្រោយ នាខែ វិច្ឆិកា ឆ្នាំ ២០១០​។​

74053_1225073364081_1746439235_423305_4232404_nពិ​ធីនេះ​នឹង​មាន​ការ​​ចូល​រួ​ម​​ជា​អ​ធិ​​បតី  ពី​​សំ​ណា​ក់​​លោក អភិបាល​ក្រុង ប៉ា សុជាតិ​វង្ស ​នោះនឹង​ ផ្ដើម​ធ្វើ ​នាវេលាម៉ោង ៧ព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣  នៅ​ស្តូប ក្បែរស្ពាន​នាគ នៃ​មជ្ឈ​មណ្ឌល​​កោះពេជ្រ ។

គួរ​បញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ២២ ខែ វិច្ឆកា​ ឆ្នាំ​២០១០ ដែលជាថ្ងៃ​ចុងក្រោយ នៃ​ពិ​ធីបុ​ណ្យ​ប្រពៃ​ណី ​អុំទូក អក​អំបុក ​សំពះព្រះខែ បាន​កើត​មាន​ព្រឹ​ត្តិ​ការណ៏​រត់ជាន់គ្នា​មួយ ដែល​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ជិត​៤រយនាក់​ស្លាប់ និងជាង​៧រយនាក់ទៀត​រងរបួស ។

ភ្លាម​រដ្ឋាភិបាល​បា​ន​​បង្កើត​ឲ្យ​មាន​​ការស៊ើបអង្កេត ករណីស្លាប់​នោះ​ ។ ប៉ុន្តែបើទោះជាដូច្នេះ​ក្ដី រហូត មក​ដល់ពេល​នេះ ពុំ​ទាន់​មាន​បាយ​ការណ៏ ប្រា​ក​ដ​ណា​មួយ​ ដែល​ប​ង្ហាញ​ពីដើម​ចម ទៅ​​រ​កការ​ស្លាប់​​នោះ ឡើយ ៕ Cambodia News

Related Articles

Back to top button
Close
Close