រដ្ឋាភិបាល​ថ្មី​អូស្ត្រាលី​ដាក់​សេចក្ដី​ព្រាង​ច្បាប់​លុប​ចោល​ពន្ធដារ​កាបោន​ឲ្យ​សភា​អនុម័ត

នៅព្រឹកមិញនេះ ​គណបក្សប្រឆាំង​អូស្ត្រាលី​បាន​ពន្យារ​ពេល​រដ្ឋាភិបាល​អស់​ជាង​មួយ​ម៉ោង​មុន ​ការ​ដាក់​សេចក្ដី​ព្រាង​ច្បាប់​លុប​ចោល​ពន្ធ​ដារ​លើ​ឧស្ម័ន​កាបោន​​ជូន​សភា ​អនុម័ត។

គណបក្ស ​Labor ​បាន​ព្យាយាម​ពន្យារ​ពេល​សភា​ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​លម្អិត​ស្ដីពី​ប្រតិបត្តិ​ការ​ ការពារ​ព្រំដែន​ថ្មី​របស់​ខ្លួន។​

ញត្តិ​នោះ​​មិន​បាន​​សម្លេង​ គាំទ្រ ​ក្នុង​បក្ស​គ្រប់​គ្រាន់ទេ ​ ហើយ​នៅ​ទី​បំផុត ​​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​​អាច​​​មាន​ឱកាស​ដាក់​បញ្ចូល​​នូវ​​សេចក្ដី​ ព្រាង​ច្បាប់​​លុប​ចោល​ពន្ធ​ដារ​លើ​ឧស្ម័ន​កាបោន​ឲ្យ​សភា​ពិចារណា។​

​ បន្ទាប់មក ​លោក​ Joe Hockey​ រដ្ឋមន្ត្រី​​​ផែនការ​ថវិកា​អូស្ត្រាលី​បាន​ដាក់​ជូន​សភា​នូវ​ពង្រាង​ច្បាប់ ​ថ្មី​មួយ​ដែល​បាន​សន្យា​យូរ​មក​ហើយ​ ស្ដីពី​ការ​លុប​ចោល​ពន្ធដារ​ជីក​រ៉ែ។​

សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ទំនង​​ជា​នឹង​មិន​អាច​បាន​ទទួល​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​បច្ចុប្បន្ន​នេះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close