សហគមន៍​អន្តរជាតិ​កំពុង​រួម​គ្នា​ជួយ​ដល់​ប្រទេស​ហ្វ៊ីលីពីន​ដែល​រងគ្រោះ​ដោយ​ព្យុះ​ទីហ្វុង​

កិច្ចប្រឹងប្រែង​ផ្ដល់​ជំនួយ​ អន្តរជាតិ​មួយ​ កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជំនួយ​បន្ទាន់​ទៅ​ដល់​ ប្រទេស​ហ្វ៊ីលីពីន​ដែល​រង​ការ​វាយ​ប្រហារ​ដោយសារ​ព្យុះ​ទីហ្វុង​ដ៏​ធំ។

សហរដ្ឋ ​អាម៉េរិក​បាន​បញ្ចូន​យន្តហោះ​ដឹក​ជញ្ជូន​មួយ​ចំនួន​ និង​នាវា​ដែល​អាច​បើក​ក្នុង​ទឹក​ និង​លើ​គោក​បាន​មួយ​ចំនួន​ទៅ​កាន់​តំបន់​ដែលរង​​គ្រោះ​ ព្រម​ទាំង​បាន​សន្យា​ថា​ នឹង​ផ្ដល់​ប្រាក់​យ៉ាង​តិច​ណាស់​ ២០​លាន​ដុល្លារ​សម្រាប់​ការ​ជួយ​សង្គ្រោះ​នេះ។​

ប្រទេស​អូស្ត្រាលី​ នឹង​ផ្ដល់​ប្រាក់​ចំនួន​ ១០​លាន​ដុល្លារ​ និង​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ និង​រៀបចំ​ជា​កន្លែង​ព្យាបាល​មួយ​ដល់​ជន​រងគ្រោះ​នៅ​ហ្វ៊ីលីពីន។​

ប្រទេស ​អង់គ្លេស​នឹង​ផ្ដល់​ប្រាក់​ចំនួន​ ១៧​លាន​ដុល្លារ​ ខណៈពេល​ដែល​ប្រទេស​ចិន​សន្យា​ថា​ នឹង​ផ្ដល់​ប្រាក់​ជំនួយ​ចំនួន​ ១​សែន​ដុល្លារ​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close