ព្រះសង្ឃ ៧អង្គ ដែលសមត្ថកិច្ចចាប់ខ្លួនជាមួយក្រុមបាតុករ ត្រូវបានដោះ
ភ្នំពេញ ៖ ព្រះសង្ឃ ៧អង្គ ដែលសមត្ថកិច្ចចាប់ខ្លួនជាមួយក្រុមបាតុករក្នុងករណីផ្ទុះហិង្សា រវាងក្រុមកម្មកររោងចក្រ SL និងសមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៣ នៅមុខវត្តស្ទឹងមានជ័យ ត្រូវបានដោះលែងហើយ កាលពីវេលាម៉ោង ៧ និង ២៥នាទី យប់ថ្ងៃដដែល។

ហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងមានសមត្ថកិច្ច និងហ្វូងបាតុកររោងចក្រ (SL) កាលពីព្រឹកថ្ងៃអង្គារ ទី១២ វិច្ឆិកា។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងដែរថា ការប៉ះទង្គិចហិង្សានេះ បានបញ្ចប់ នៅម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ដោយសមត្ថកិច្ច បានចាប់ខ្លួនកម្មករ២៥នាក់ និង ព្រះសង្ឃវត្តស្ទឹងមានជ័យ១២អង្គ ដើម្បីយកទៅសាកសួរជុំវិញហេតុការណ៍ប៉ះទង្គិចគ្នានេះ។
ការតវ៉ារបស់កម្មករ គឺដើម្បីទាមទារឲ្យដកប្រធានរដ្ឋបាលរោងចក្រ លោក មាស សុថា សុំឲ្យដកកម្លាំងសមត្ថកិច្ចេចចម្រុះញពីបរិវេណរោងចក្រ និងផ្តល់ប្រាក់ឈ្នួលដល់កម្មករអំទ្បុងបាតុកម្មរយៈបីខែជាដើម។
គួរបញ្ជាក់ថា ខណៈពេលដែលសមត្ថកិច្ចធ្វើការចាប់ខ្លួនព្រះសង្ឃ ៧អង្គ ក្នុងករណីផ្ទុះហិង្សា ព្រះសង្ឃប្រមាណ២០អង្គ បានមកគង់នៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែង៕ Cambodia News