ខ្យល់ព្យុះ​កំណាច​ហាយ​យ៉ាន់​ថម​ថយ​ឥទ្ធិ​ពល​ តែ​​បង្ក​មហន្តរាយ​នៅ​វៀត​ណាមដដែល

បើ​តាម​ បុគ្គលិក​មួយ​រូប​របស់​កាកបាទ​ក្រហម​នៅ​ប្រទេស​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា វិធានការ​​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ខ្យល់​ព្យុះ​កំណាច​ ជួយ​ឲ្យ​ប្រទេស​នេះ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ ច្រើន​ដូច​នៅ​​ប្រទេស​ហ្វ៊ីលីពីន។

ទោះ ​ជា​ខ្យល់​ព្យុះ​កំណាច​ ហាយ​យ៉ាន់​បាន​ថម​ថយ​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ខ្លាំង ក៏​វា​បាន​​បក់​ធ្វើ​ឲ្យ​ដើម​ឈើ​រលំ​ទាំង​ឫស និង​បក់​ប៉ើងដំបូល​ផ្ទះ​រាប់​រយ​ខ្នង​ផង​ដែរ​​នៅ​ពេល​ខ្យល់​ព្យុះ​នេះ​វាយ​ ប្រហារ​ប្រទេស​វៀត​ណាម ​។

​​រដ្ឋា​ភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ ខ្យល់​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​១៣នាក់ និង​រង​របួស​ជាង ៨០នាក់។

បើ ​តាម​លោក Michael Annear ពី​កាកបាទ​ក្រហម​វៀតណាម​បាន​ឲ្យ​ដឹង​ថា គេ​បាន​ជម្លៀស​មនុស្ស​ប្រមាណ ៦០ម៉ឺននាក់​មុន​ពេល​ខ្យល់​ព្យុះ​នេះ​បក់​​​ដល់​ប្រទេស​វៀតណាម៕ (Radio Australia)

Related Articles

Back to top button
Close
Close