អូស្ត្រាលី​ផ្តល់​ជំនួយ​ដល់​ប្រ​ទេស​ហ្វ៊ី​លី​ពីន

អង្គការ​ មនុស្ស​ធម៌ទស្សនៈ​ពិភព​លោក​បាន​ស្វាគមន៍​​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ ភិបាល​អូស្ត្រាលីក្នុង​ការ​ផ្តល់​ជំនួយ​ចំនួន ១០លាន​ដុល្លារ​ដើម្បី​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ បើ​ទោះ​បី​ជា​គេ​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​ទៀត​ក៏​ដោយ។

បន្ទាប់ ​ពី​ការ​ប្រកាស​ផ្តល់ ​ជំនួយ​ដំបូង​ប្រមាណ​ ៤០​ម៉ឺន​ដុល្លារ កាល​ពី​ម្សិល​មិញ​នេះ​​រដ្ឋា​ភិបាល​អូស្ត្រាលី​បាន​បង្កើន​នូវ​ថវិកា​ជំនួយ ហើយ​បន្តថា​ខ្លួន​អាច​ពិចារណា​ក្នុង​ការ​ផ្តល់​ជំនួយ​បន្ថែម​ទៀត។

ជា ​មួយ​គ្នា​នេះ​ដែរ​ ក្រុម​គ្រូ​ពេទ្យ​ឆ្លើយ​តប​រហ័ស ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​​​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នៅ​ប្រទេស​ ហ្វ៊ីលីពីន​នៅ​ថ្ងៃ​ស្អែក​នេះ រំពឹង​ថា​គេ​នឹង​ឃើញ​នូវ​ស្ថាន​ភាព​ដូច​ទៅនឹង​ការ​​រង​គ្រោះដោយ​រលក​សមុទ្រ​ ស៊ូណាមី​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០០៤​កន្លង​ទៅ​នេះ​ផង​ដែរ។

ក្រុម ​គ្រូ​ពេទ្យ​ដែល​មាន​សមាជិក​សរុប​៣៦​រូប​ ទាំង​វេជ្ជ​បណ្ឌិត និង​គិលានុបដ្ឋាកមក​ពី​ក្រុម​ឆ្លើយ​តប​បន្ទាន់ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ដាវីន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តាឡូបាន។

លោក ​វេជ្ជ​បណ្ឌិត Len Notaras មាន​ប្រសាសន៍​ថា​លោក​បាន​ផ្តល់​ការ​ណែ​នាំ​ដល់​បុគ្គលិក​របស់​លោក​ឲ្យ​ត្រៀម ​ខ្លួន​ជា​ស្រេច​ទៅ​នឹង​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា​ដែល​ប្រជាពលរដ្ឋ​​ ​រង​គ្រោះ​នៅ​ទី​នោះ​កំពុង​ជួប​ប្រទះ៕ (Radio Australia)

Related Articles

Back to top button
Close
Close