នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ព្រមាន​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​​ស្ដីពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់

លោក​ Benjamin Netanyahu ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​ សំណើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ស្ដីពី​កម្មវិធី​អាវុធ​ នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​ទីក្រុង​តេហេរ៉ង់​ ឋិតនៅក្នុងទិសដៅ​ឆ្ពោះ​ទៅរក​​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ដដែល។

សហគមន៍​អន្តរជាតិ​បាន​ចាប់​ផ្ដើម​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ ក្នុង​ការ​​សម្រាល​នូវ​ទណ្ឌកម្ម​មួយ​ចំនួន​ ប្រសិន​បើ​ប្រទេស​នេះ​បង្កក​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ នៅ​ខណៈពេលគេកំពុងតែ​រៀបចំ​​​បង្ហើយ​កិច្ចព្រមព្រៀង​មួយ​​។​

ប្រទេស​ អ៊ីរ៉ង់​មាន​សន្និធិ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​បាន​ចម្រាញ់​យ៉ាង​ច្រើន​ ដែល​តិច​ជាង​កម្រិត​នៃ​ការ​ធ្វើ​អាវុធ​បន្តិច​ប៉ុណ្ណោះ។​

លោក​ Benjamin Netanyahu ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​ សហគមន៍​អន្តរជាតិ​គ្រាន់​តែ​ចាប់​ផ្ដើម​សុំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​លះបង់​ចោល​ នូវ​​ការ​ស្ដុតទុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម​កម្រិត​ខ្ពស់​​តែ​ប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្ដី​ ប្រទេស​អ៊ីរ៉ង់​​អាច​រក្សា​ទុក​នូវ​ម៉ាស៊ីន​សម្រាប់​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​បាន។​

ប្រទេស​អ៊ីរ៉ង់​​អះអាង​ថា​ ប្រទេស​ខ្លួ​ន​គ្រាន់​តែ​ចង់​មាន​កម្មវិធី​នុយក្លេអ៊ែរ​សន្ដិភាព​មួយ​ប៉ុណ្ណោះ។​

ទោះជាយ៉ាងនេះ ​ក្ដី​ លោក​ Netanyahu​ បាន​ធ្វើ​ការ​ព្រមាន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​អាហារ​ពេលព្រឹក​របស់​ អាម៉េរិក​ថា​ កិច្ចព្រមព្រៀង​នោះ​គឺ​នឹង​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ក្លាយ​ទៅ​ជា​ ប្រទេស​មាន​អំណាច​នុយក្លេអ៊ែរ​មួយដែលមាន​កម្រិត​កំណត់​​ ដែល​នៅ​តែ​បន្តិច​ទៀត​គឺ​អាច​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ​បាន​ហើយ​៕ (Radio Australia)

Related Articles

Back to top button
Close
Close