អូស្ត្រាលីប្រារព្ធទិវានៃការចងចាំដល់ទាហានដែលបានពលីនៅក្នុងសង្គ្រាម
មនុស្សរាប់ពាន់នាក់បានជំនះនឹងអាកាស ធាតុអាប់អួរ និងភ្លៀងធ្លាក់ផង ដើម្បីទៅចូលរួមការប្រារព្ធទិវាចងចាំចំពោះទាហានដែលបានពលីនៅ ក្នុងសង្គ្រាម នៅរាជធានីកង់បេរ៉ា នៃប្រទេសអូស្ត្រាលី។
មានការដាក់កម្រងផ្កានៅកន្លែងប្រារព្ធពិធី ដោយបណ្ដាមន្ត្រីដែលមានកិត្តិយសមានដូចជា លោក Michael Ronaldson រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន, លោកស្រី Katy Gallagher អភិបាលដែនដីរាជធានីអូស្រ្តាលី និងលោកប្រធានព្រឹទ្ធសភាបារាំងផងដែរ។
នាយពលបាលទោ Ben Roberts-Smith ដែលបានទទួលគ្រឿងឥស្សរយស Victoria Cross បានអាននូវឈ្មោះទាហានអូស្ត្រាលីពីររូបដែលគេដាក់បញ្ចូលបន្ថែមទៅ ក្នុងផ្ទាំងកិត្តិយសចារឈ្មោះទាហានពលីដែលជាការចងចាំពីការធ្វើ សង្គ្រាមរបស់ប្រទេសអូស្ត្រាលីនៅប្រទេសអាហ្គានីស្ថាន។
លោក Paul Keating អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងសុន្ទរកថានៅក្នុងទិវានៃការចងចាំឆ្នាំ២០១៣នេះ៕ (Radio Australia)