កម្ពុជាអាចមានភ្លៀងធ្លាក់ច្រើនដោយសាររងឥទ្ធិផលនៃព្យុះហាយយ៉ាន់
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹង ឲ្យដឹងថា ព្យុះទី៣០ ឈ្មោះ ហាយយ៉ាន់ កំពុងស្ថិតនៅលើប្រទេសហ្វីលីពីន។ ព្យុះនេះនឹងមកដល់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា។
តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាជន និងអាជ្ញាធរដែនដីនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា ប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះព្យុះ ឈ្មោះ ហាយយ៉ាន់ (HAIYAN)។
សេចក្តីជូនដំណឹងបន្តថា ព្យុះហាយយ៉ាន់ នឹងធ្វើឲ្យកម្ពុជាទទួលរងឥទ្ធិពល ដោយមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រួមទាំងខ្យល់កន្ត្រាក់បក់បោកខ្លាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ រនតគិរី មណ្ឌលគិរី និងខេត្តក្រចេះ៕ Cambodia News