ខ្យល់ព្យុះដ៏ធំមួយឈ្មោះ Haiyan កំពុងឆ្ពោះទៅកាន់ប្រទេសហ្វ៊ីលីពីន
ខ្យល់ព្យុះដ៏ធំមួយឈ្មោះ Haiyan កំពុងស្ថិតនៅលើកោះភាគខាងជើងក្នុងតំបន់ Palau ប្រទេសរ៉ូម៉ានីក្នុងល្បឿនរហូតដល់ ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានទិសដៅឆ្ពោះទៅកាន់ប្រទេសហ្វ៊ីលីពីន។
កោះ តូចៗនៅតំបន់ប៉ាស៊ីហ្វិកជាច្រើនកំពុងប្រឈមមុខយ៉ាង ធ្ងន់ធ្ងរនឹងខ្យល់ព្យុះ Haiyan ដ៏ខ្លាំងនេះ។ កំពស់ទឹករលកសមុទ្រអាចឡើងដល់ទៅ ៦ ម៉ែត្រ សម្រាប់បណ្ដាកូនកោះដែលខ្ពស់ជាងសមុទ្ទត្រឹម ៣ ម៉ែត្រប៉ុណ្ណោះ។
ប្រទេសហ្វ៊ីលីពីនបាននឹងកំពុងត្រៀមទប់ ទល់នឹងខ្យល់ព្យុះនេះ ដោយកំពុងធ្វើការជម្លៀសប្រជាជនរបស់ខ្លួន។ ខ្យល់ព្យុះនេះអាចជាព្យុះដ៏ធំបំផុតក្នុងរដូវនេះ។
ខ្យល់ ព្យុះ Haiyan នឹងត្រូវបានគេឲ្យឈ្មោះថ្មីថា Yolanda នៅពេលដែលវាចូលក្នុងដែនដីរបស់ប្រទេស ហ្វ៊ីលីពីន៕(Radio Australia)