សេដ្ឋវិទូរំពឹងថាតួលេខជាផ្លូវការនៃអត្រាអ្នកគ្មានការងារធ្វើនៅប្រទេសអូស្រ្តាលីនឹងកើនឡើង
ក្រុមសេដ្ឋវិទូបានប៉ាន់ប្រមាណថា តួលេខជាផ្លូវការនៃអត្រាអ្នកគ្មានការងារធ្វើនៅប្រទេសអូស្រ្តាលី នឹងកើនឡើងនៅថ្ងៃនេះ។
អត្រាគ្មានការងារធ្វើត្រូវបានគិតថានឹងកើនឡើងពី ៥,៦ % ទៅ ៥,៧ %។ លោក Smirk សេដ្ឋវិទូជាន់ខ្ពស់ពីធនាគារ Westpac គិតថា ទោះជាអាជីវកម្មនៅប្រទេសអូស្ត្រាលីបានទទួលទំនុកចិត្តច្រើនជាង មុនក៏ដោយ ក៏អាជីវកម្មទាំងនោះមិនទាន់បានផ្តល់ការងារឲ្យប្រជាជននៅឡើយទេ។
អត្រាគ្មានការងារធ្វើបានធ្លាក់ចុះបន្តិចកាលពីខែមុន បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនធំបានបោះបង់ការស្វែងរកការងារ ធ្វើ។ សេដ្ឋវិទូបាននិយាយថា ចំនួនការងារគឺមិនគ្រប់គ្រាន់ទៅនឹងតម្រូវការនៃអ្នកស្វែងរក ការងារឡើយ។
ការកើនឡើងនៃអត្រាគ្មានការងារធ្វើ គឺបណ្ដាលមកពីភាពកំសោយនៃសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលីផងដែរ ៕ (Radio Australia)