ខ្យល់ ព្យុះ និងភ្លៀងធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ៦៨ខ្នង រលំ និងរបើកដំបូល
កំពង់ឆ្នាំង ៖ ឥទ្ធពលខ្យល់ព្យុះនិងភ្លៀង កាលពីយប់ថ្ងៃទី៦និងព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បានធ្វើអោយផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន៤នៅនៃខេត្តកំពង់ឆ្នាំង ចំនួន៦៨ខ្នង បានទទួលរងនូវផលប៉ះពាល់ ខ្លះរលំ និងខ្លះទៀតរបើកដំបូល ជញ្ជាំង។
លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់ព្យុះនិងភ្លៀងនេះ គឺប៉ះចំស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង គឺស្រុករលាប្អៀរ រលំផ្ទះ១៦ខ្នង និងរបើកដំបូល ជញ្ជាំង២៧ខ្នង ។ ស្រុកបរិបូរណ៌ រលំផ្ទះ៦ខ្នង និងនិងរបើកដំបូល ជញ្ជាំង ៣ខ្នង ។ ស្រុកជលគិរី រលំផ្ទះ៦ខ្នង និងរបើកដំបូល ជញ្ជាំង ៦ខ្នង និង ស្រុកកំពង់លែង រលំផ្ទះ៤ខ្នង ។
ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ស្នាក់ការប៉ុស្តិ៍ន គបាលរដ្ឋបាលសង្កាត់ប្អេរ ក្នុងក្រុងកំពង់ឆ្នាំង បានរងនូវការខូចខាតស្ទើរទាំងស្រុងផងដែរ ដោយសារដើមស្វាយមួយដើមធំ បានរលំបាក់សង្កត់លើ ។
ក្នុង ហេតុការណ៍ភ្លៀង និងខ្យល់ព្យុះនេះមិនបានបណ្តាលអោយមនុស្ស និងសត្វរងគ្រោះថ្នាក់ របួស ឬ បាត់បង់ជីវិតនោះទេ៕ Cambodia News