ព្យុះ«ក្រសា» មានឥទ្ធិពលគ្របដណ្ដប់រាជធានីខេត្តជាច្រើន ចាប់ពីថ្ងៃទី៨-៩វិច្ឆិកា
ភ្នំពេញ ៖ ព្យុះ«ក្រសា» មាន ឥទ្ធិពលវិសម្ពាធធ្វើដំណើរកាត់លើផ្ទៃសមុទ្រភាគខាងត្បូងជ្រោយ ឥណ្ឌូចិន ដែលស្ថានភាពបាតុភូតអាកាសធាតុបែបនេះអាចបង្កធ្លាក់ភ្លៀងនៅ រាជធានី-ខេត្ត ជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ឥទ្ធិពលព្យុះ«ក្រសា» នឹងបង្កជាភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមបណ្ដារាជធានី ខេត្ត មួយចំនួន ចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដូចជា រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កណ្ដាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ។ ផ្ទៃសមុទ្រអាចនឹងមានខ្យល់ខ្លាំង។ រលកសមុទ្រមានកំពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ។
ស្ថាន ភាពបែបនេះ ក្រសួងបានជម្រាបជូនឲ្យប្រជានេសាទសមុទ្រមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕ Cambodia News