ឃើញសៗកុំចង់ថើបជញ្ជក់ប្រយ័ត្នពុលព្រោះម្សៅ និងឡេក៏ជាគីមីដែរ
សុខភាព៖ នារីៗ ភាគច្រើនបានប្រើប្រាស់ម្សៅ ឬឡេបំប៉ន ទាំងថ្ងៃទាំងយប់ ដើម្បីបានស្បែកសស្អាត ម៉ដ្ដរលោង ប៉ុន្តែបុរសខ្លះដែលមានដៃគូ ឬសង្សារ បែរជាបារម្ភថា ពេលថើបជញ្ជក់ស្បែកខ្លាចជាតិគីមីនៃម្សៅឡេទាំងនោះ នឹងជ្រាបចូលក្នុងមាត់បណ្ដាលឲ្យពុលជាដើម។
អ្នកស្រាវជ្រាវ បានលើលឡើងថា គ្រឿងផ្សំទាំងនេះប្រើប្រាស់សម្រាប់តែលើស្បែកប៉ុណ្ណោះ ដូច្នេះបើសិនជាប្រើខុសកន្លែង ដូចជាត្រូវចំភ្នែក លេបចូលទៅប៉ះក្រពះ សួត សារធាតុទាំងនោះមានប្រតិកម្ម បន្តិចបន្តួចដែរ ប៉ុន្តែវាមិនបណ្ដាលឲ្យពុលនោះទេ បើសិនជាផលិតផលនោះជាផលិតផលត្រឹមត្រូវស្របច្បាប់។
បើសិនជាផលិតផលនោះអាចផ្សំឡើងពី សារធាតុខុសច្បាប់ ដែលត្រូវបានគេហាមឃាត់ ជាសារធាតុតម្លៃថោក ដែលភាគច្រើនជនខិលខូចយកមកលាយដើម្បីលក់ក្នុងតម្លៃថោក ពេលប្រើប្រាស់លើស្បែកសារធាតុនោះនឹងជ្រាបរហូតដល់សរសៃឈាម អាចបណ្ដាលឲ្យអ្នកប្រើប្រាស់ពុល កុំថាឡើយដល់មនុស្សលិទ្ធវានោះ។
ដើម្បីការនែបនិត្យប្រកបដោយសុវត្ថិភាព ល្អបំផុតគួរមុជទឹកលាងជម្រះកាយឲ្យស្អាតជាមុនសិន មុនធ្វើការនែបនិត្យ ហើយភាគីបុរសក៏ដូចគ្នាត្រឹមថើបថើៗទៅបានហើយ មិនចាំបាច់ក្រេបជញ្ជក់នោះទេ៕ វត្តី/Cambodia News