ធនាគារ​ពិភពលោក​ថា​ ការ​បន្ថយ​ផ្សែង​​​ពី​ចង្ក្រាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជាង​ ​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ

ការ​សិក្សា​មួយ​​របស់​ធនាគារ​ពិភពលោក ​បាន​ឲ្យ​ ដឹង​ថា​ ​វិធី​ដ៏សាមញ្ញ​ក្នុង​ការ​កាត់​បន្ថយ​ផ្សែង​​ដែល​ហុយ​ចេញ​ពី​ចង្ក្រាន​នៅ​ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ប្រមាណ​​១​លាន​ នាក់​ក្នុង​មួយ​ឆ្នាំ។​ ការ​កាត់បន្ថយ​ផ្សែង​ចេញ​ពី​ចង្រ្កាន​នេះ​ក៏អាច​ជួយ​បន្ថយ​បញ្ហា​ឡើង​កំដៅ​ ភព​ផែន​ដី​ផងដែរ​។

លោក Jim Yong Kim ​ប្រធាន​ធនាគារ​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា​ ​ផ្សែង​ដែល​ចេញ​ពី​ផ្ទះ​បាយ​ផ្តល់​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ ។​

​របាយការណ៍​ពី​ការ​សិក្សារ​នេះក៏​បាន​បង្ហាញ​ថា មនុស្ស​ភាព​ច្រើន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​​ចម្អិន​អាហារ​ដោយ​ប្រើ​អុស ឬ​ធ្យូង ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ស្រូប​​ផ្សែង​យ៉ាង​ច្រើន​​។ ការ​ស្រូប​ផ្សែង​នេះ​អាច​បណ្ដាល​ពួកគេ​មាន​បញ្ហា​ផ្លូវ​ដង្ហើម ​ឬ​ជំងឺ​បេះ​ដូង​។​

របាយការណ៍នេះ​និយាយថា ប្រសិន​បើ​​មាន​ចង្ក្រាន​ដែល​ប្រើ​ឥន្ធនៈ​ចំហេះ​ក្នុង​បរិមាណ​តិចតួច​​ ឬ​ឥន្ធនៈ​មិន​បំពុល​បរិស្ថាន គេ​នឹង​អាច​ជួយ​ជីវិត​មនុស្ស​យ៉ាង​ច្រើន​៕ (Radio Australia)

Related Articles

Back to top button
Close
Close