អូស្ត្រាលីអាចជួបហានិភ័យលើការប្រឆាំងការរត់ពន្ធមនុស្សបើការស៊ើបការណ៍សម្ងាត់នៅប្រទេសឥណ្ឌូនេស៊ីមានពិត
អ្នកជំនាញការម្នាក់ផ្នែកនយោបាយ និងសន្តិសុខរបស់អូស្រ្ដាលីអំពីកិច្ចការប្រទេសឥណ្ឌូណេស៊ីបាននិយាយ ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលីទៅលើការប្រឆាំងនឹង បញ្ហារត់ពន្ធមនុស្សអាចនឹងជួបហានិភ័យ ប្រសិនបើជម្លោះជុំវិញបញ្ហាលួចស៊ើបការណ៍សម្ងាត់នៅប្រទេស ឥណ្ឌូណេស៊ីនឹងបន្ដកើនឡើងនោះ។
លោក David McRae មកពីវិទ្យាស្ថាន Lowy បាននិយាយថាប្រទេសឥណ្ឌូណេស៊ីត្រូវតែចេញប្រតិកម្មទៅលើករណីដែល ថាប្រទេសអូស្ត្រាលីធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់ទៅលើ រដ្ឋាភិបាលឥណ្ឌូណេស៊ី។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបាន លើកឡើងនូវលទ្ធភាពក្នុងការដកកិច្ចសហប្រតិបត្តិការជាមួយប្រទេស អូស្ត្រាលីលើបញ្ហាសំខាន់ៗមួយចំនួន។
លោកបណ្ឌិត David McRae បានមានប្រសាសន៍ថារដ្ឋាភិបាលអូស្ត្រាលីត្រូវនិយាយពិភាក្សាជាមួយ ប្រទេសឥណ្ឌូណេស៊ីដើម្បីរក្សាទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ៕ (Radio Australia)