ព្រឹក​នេះ​​ក្រុម​ការ​ងារ​​​គណ​បក្ស​ធំទាំង​២​ វិល​​ចូល​​តុ​ចរចា​​ឡើង​វិញ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​តុលា នេះ​​ ក្រុម​ការងារ​​គណបក្ស​ទាំង​២ គឺ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​មន្ទីរ​រដ្ឋសភា​ជាតិ ដើម្បី​ជួប​​ពិភាក្សា​គ្នា​អំពី​បញ្ហា​​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​​មួយ​ ចំនួន។

338x235xcc11.jpg.pagespeed.ic.ESXeWQI2YIក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ដឹកនាំ​​ដោយ​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ​ ទី២, លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រ​សួង​មហាផ្ទៃ ទី៣, លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិ​ធម៌ ទី៤, លោក សោម សឿន នាយរង​ខុទ្ទ​កាល័យ​គណបក្ស​ប្រជា​ជន​កម្ពុជា និងទី៥, លោក ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

ចំណែក​ក្រុម​ការងារ​​របស់​គណបក្ស​ សង្រ្គោះ​ជាតិ​វិញ​ដឹកនាំ​ដោយ​ ​លោក សុន ឆ័យ សមាជិក​​គណៈកម្មាធិការ​នាយក និង​ជា​សមាជិក​គណៈ​កម្មការ​​អចិន្រ្តៃយ៍​, លោក យឹម សុវណ្ណ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ និង​ជា​អ្នកនាំពាក្យ​, លោ​ក អេង ឆៃអ៊ាង សមាជិក​គណៈកម្មាធិការ​នាយក, លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ សមាជិក​គណៈ​កម្មា​ធិ​ការ​​ប្រតិបត្តិ និង​លោក គួយ ប៊ុនរឿន សមាជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ។

​​សូម​បញ្ជាក់​ដែរ​ថា សមាសភាព​ក្រុម​ការងារ​ទាំង​ពីរ​​ជួប​ប្រជុំ​គ្នា​​លើ​ផ្នែក​បច្ចេកទេស​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close