មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៦​នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​លិច​សាឡាង​​នៅ​ប្រទេស​ថៃ

ប៉ូលិស​ថៃ​បា​ន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៦​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​សាឡាង​ចម្លង​អ្នក​ដំណើរ​ដែល​ផ្ទុក​អ្នក​ទេសចរ​លើស​ចំណុះ​មួយ​បាន ​លិច​នៅ​ក្បែរ​កន្លែង​កំសាន្ត​ Pattaya​ នៅ​ប្រទេស​ថៃ។

ជនបរទេសចំនួន​បីរូប​បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​មាន​ពីរនាក់​ជា​ជនជាតិ​រុស្សី ​និង​១នាក់​ជា​​ទេសចរ​ជនជាតិ​ចិន។​

កិច្ច ​ខិតខំ​ប្រឹង​ជួយ​សង្គ្រោះ​នៅ​កំពុង​បន្ត​ធ្វើ​ឡើង​ ដោយ​មាន​ការ​សង្ស័យ​ថា ​មាន​អ្នក​ដំណើរ​ច្រើន​ទៀត​អាច​នឹង​នៅ​ជាប់​ក្នុង​សាឡាង​ដែល​លិច​នោះ។​

មន្ត្រីកុងស៊ុល ​មក​ពី​ស្ថានទូត​អូស្ត្រាលី​នៅ​ទីក្រុង​បាងកក​ បាន​ឲ្យ​ដឹង​ថា​ ខាង​ស្ថានទូត​កំពុង​ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ​ ដើម្បី​រក​មើល​ថា​ តើ​មាន​ជនជាតិ​អូស្ត្រាលី​បាន​ជិះ​សាឡាង​ដែល​លិច​នោះ​ឬ​ទេ។​

រថយន្តពេទ្យ ​ជាច្រើន​គ្រឿង​បាន​កំពុង​នៅ​នឹង​កន្លែង​កើត​ហេតុ​នៅ​ក្នុង​ទីក្រុង​ Pattaya​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ១០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​បាងកក៕ (Radio Australia)

Related Articles

Back to top button
Close
Close