ចិនបញ្ឈប់មេបញ្ជាការជាន់ខ្ពស់យោធាមួយរូប
មេបញ្ជាការយោធាមួយរូបនៃតំបន់ស្វ័យត Xinjiang នៅ ភាគពាយព្យនៃប្រទេសចិនត្រូវ បានបាត់បង់តួនាទីនៅក្នុងបក្សកុម្មុយនិស្ត ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ក្រោយពីមានការវាយប្រហារបណ្ដាលឲ្យមនុស្សស្លាប់នៅទីលាន Tiananmen ដែលគេបានបន្ទោសទៅលើសហគមន៍តំបន់ជនជាតិភាគតិចអ៊ិស្លាម Uighur ចំពោះព្រឹត្តិការណ៍នៃអំពើហិង្សានេះ។
បណ្ដាញព័ត៌មានរដ្ឋចិនមិនបានឲ្យដឹងពីមូលហេតុនៃការដកតំណែងរបស់លោកឧត្តមសេនីយ Peng Yong ទេ។
នៅក្នុងព្រឹត្តិការណ៍នោះមានមនុស្សចំនួន ៥នាក់បានស្លាប់ និងមានមនុស្សជាច្រើនទៀតរងរបួស៕ (Radio Australia)