ទទួលទានបង្អែមច្រើនពេកអាចធ្វើឱ្យអ្នកប្រឈមនឹងការភ្លេចភ្លាំង
សុខភាព៖ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទានបង្អែមច្រើនពេក អាចធ្វើឱ្យ អ្នកភ្លេចភ្លាំង ហើយវាប្រហែលជាដំណឹងដ៏អាក្រក់សម្រាប់អ្នកដែលចូលចិត្ដទទួលទាន បង្អែមច្រើន ។
ក្រុម អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ការរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅទាប គឺជាការល្អប្រសើរ សម្រាប់ខួរក្បាល ។ ការសិក្សាដែល បានបង្ហាញថា អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមច្រើនពេក ភាគច្រើន ទំនងជា មានបញ្ហាចងចាំ ពោលគឺភ្លេចភ្លាំងច្រើន ។
អ្នកស្រាវជ្រាវបានពិនិត្យតាម ដានទៅលើមនុស្សមានអាយុជាមធ្យម ៦៣ឆ្នាំចំនួន១៤១នាក់ ដែលមិនមាន ជំងឺទឹកនោមផ្អែមឬដំណាក់ កាលដំបូង មុនពេលកើតជំងឺទឹកនោមផ្អែម ។ អ្នក ដែលមានកម្រិតជាតិស្ករក្នុងឈាមតិច ទំនងជាមានការចងចាំបានល្អ ។
លទ្ធផលនៃ ការស្រាវជ្រាវបាន បង្ហាញកាន់ច្បាស់ថា អ្នកមានកម្រិត ជាតិស្ករធម្មតាដែលបញ្ចុះកម្រិតជាតិ ស្ករនៅក្នុងឈាមរបស់ពួកគេ អាចជាយុទ្ធសាស្ដ្រដ៏ល្អមួយក្នុងការទប់ស្កាត់ បញ្ហាចងចាំនិងការធ្លាក់ចុះសតិបញ្ញានៅពេលពួកគេចាស់ទៅ”៕ វត្តី/Cambodia News