មេដឹក​នាំ​បក្ស​ប្រឆាំង​ ប្ដូ​រ​ជំហរ ក្នុង​ការ​ទាម​ទារតំ​ណែង​

ភ្នំ​ពេញ​៖ កា​ល​ពី​ថ្ងៃទី​៣ ខែវិច្ឆកា មេដឹក​នាំ​គណបក្សសង្រ្គោះជាតិ បាន​ប្រ​កា​ស​ជាសាធារណៈ​ ប្រាប់​ក្រុ​ម​​​អ្នក​​គាំទ្រខ្លួន ក្នុងក្រុងភ្នំពេញ ​ថា នឹងតាំងចិត្ត​ យកតំណែង​អភិបាល​ក្រុងភ្នំពេញ។ ការអះអាងនេះ​ ខុសប្លែក​ កាលពីមុនៗ ដែល​ថា មិនទាម​ទារតំណែង​ក្នុងរដ្ឋាភិបាល​ ហើយ​ថា និងព្យា​យា​ម ឲ្យ​​មានការបង្កើត ​គ ណៈ កម្មាធិកា រ​ឯករាជ្យ ស្វែងរក​ការពិត ​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នោះ ​។

លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ

ការទាមទារ​បែប​នេះ ដោយលោក​ សម រង្ស៊ី សំអាងថា គឺដោយសារ​តែ គណបក្សសង្រ្គោះជាតិ​មាន​ស​ម្លេង​ឆ្នោតនាំ​មុខ គណបក្សប្រជាជន​កម្ពុ​ជា ក្នុងទីក្រុងភ្នំពេញ​ចំនូន​២ អាសនៈ ។ ពោល គឺ​គណ​បក្ស​សង្រ្គោះ​ជាតិ ទទួល​បាន​៧ អាសនៈ  ចំណែក​គណបក្សប្រជាជនកម្ពុជា  ទទួ​ល​​​បា​ន​ត្រឹម​តែ ៥ អាសន នោះ  ។​

មេដឹកនាំ គណបក្សប្រឆាំង​រូប​នេះ បាន​បង្ហាញពី​សក្ដានុពល​ភាព​ទីក្រុងភ្នំពេញ​ថា ក្រុង​ភ្នំ​ពេញ​គឺ​ជា​មូ​ល​​​ដ្ឋាន​​សំខាន់ គឺជាបេះដូង ជាក្បាល ។​ ប៉ុ​ន្តែបើ​ទោះ​ជាដូច្នេះ ក្ដី​តាមច្បាប់​របស់​ប្រទេសកម្ពុជា អ្នក​ដែ​ល​​មាន​សិទ្ធិក្នុង​ការបែងចែក​អំណាច គឺគណបក្សដែលឈ្នះឆ្នោត​​សរុប​ទូ​ទាំ​ង​ប្រទេស មិនមែន​គ​ណ​បក្ស​ប្រឆាំងឡើយ ។​

គួរបញ្ជាក់​ថា តំណែអភិបាល​ក្រុងភ្នំពេញ ​បច្ចុប្បន្ន កំពុង​គ្រប់គ្រងដោយ លោក ប៉ា សុជាតិវង្ស ម​ក​ពី​កូតា​គណបក្សបក្សប្រជាជន​កម្ពុជា ៕ Cambodia News

Related Articles

Back to top button
Close
Close