ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្ដីពីបញ្ហាអាកាសធាតុ
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថាភាពអាកាសធាតុរួចមកក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឲ្យបានជ្រាបថា គិតមកដល់ម៉ោង ១៦:០០ រសៀលថ្ងៃទី ១ ខែវិច្ចការ ឆ្នាំ២០១៣ នេះ ព្យុះឈ្មោះ ក្រសា បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។