អត្រា​កើត​ជំងឺ​រ៉ាំរ៉ៃ​កើន​ឡើង ​ប្រសិន​គេង​ច្រើន​

សុខភាព​៖ គេង​លើស ១០ ម៉ោង ក្នុង​១​យប់ ធ្វើ​ឲ្យ​កើន​ការ​ប្រឈម​កើត​ជំងឺ​បេះដូង​, ទឹកនោមផ្អែម និង ធាត់ ។​
​​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Sleep Medicine (​អាមេរិក​) បានចង្អុលបង្ហាញ​ថា គេង​លើសពី ១០ ម៉ោង ក្នុង​១​យប់ ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​, ទឹកនោមផ្អែម និង ធាត់ ។​

imagesការស្រាវជ្រាវ ត្រូវបាន​ដំណើរការ​លើ​ជនជាតិ​អាមេរិក អាយុ​លើស ៤៥ ឆ្នាំ អំពី​ទំនាក់ទំនង​រវាង​ភាពមិនប្រក្រតី អំពី​ដំណេក​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​, ធាត់ និង​សរសៃឈាម​បេះដូង ។ លទ្ធផល​បង្ហាញថា ជាង​១/៣ ក្នុងចំណោម​អ្នកចូលរួម​ស្រាវជ្រាវ​មាន​ដំណេក​វែង​ជ្រុល (​ជាង ១០ ម៉ោង ក្នុង​១​យប់​) ប្រឈមមុខ​ជាមួយ​ហានិភ័យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ខ្ពស់ ។

បណ្ឌិត Janet Croff ជំនាញការ​ជំងឺ​រ៉ាំរ៉ៃ នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ហារ​ជំងឺឆ្លង​អាមេរិក ឲ្យ​ដឹងថាៈ “​លទ្ធផល​នេះ បង្ហាញថា វេជ្ជបណ្ឌិត​គួរ​ត្រួត​ពិនិត្យមើល​សុខភាព​ស្មារតី និង​ទម្ងន់​សរីរាង្គ និង​បរិមាណ​ពេលវេលា​ដំណេក ចំពោះ​អ្នកជំងឺ​មាន​ជំងឺ​រ៉ាំរ៉ៃ​” ៕​ វត្តី​/Cambodia News

​​

Related Articles

Back to top button
Close
Close