ជប៉ុនផ្តល់សម្ភារៈសិក្សាជិត២លានដុល្លារដល់កម្ពុជា
ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍ អន្តរជាតិរបស់ ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសផ្តល់សម្ភារៈសិក្សាធិការអប់រំមានតម្លៃចំនួន១លាន៨សែន៨ម៉ឺន ដុល្លារអាម៉េរិក ដល់ក្រសួងអប់រំកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំនិងសិក្សាស្រាវជ្រាវផងដែរ។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជាបានថ្លែងថា ជំនួយនាគ្រានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានដល់ការពង្រឹងគុណភាពអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែម ទៀត។
សម្រាប់លោក គុម៉ាម៉ារុ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានវាយតម្លៃដូចគ្នាផងដែរ អំពីសារៈសំខាន់នៃការលើកកម្ពស់គុណភាពអប់រំរបស់កម្ពុជា គ្រាដែលវិនិយោគិនអន្តរជាតិ កំពុងសម្លឹងមើលឱកាសវិនិយោគ នៅកម្ពុជា។
សម្ភារៈដែលផ្តល់ជូន រូមមានម៉ាស៊ីនមួយចំនួនសម្រាប់ការធ្វើពិសោធន៍ របស់និសិ្សតកម្ពុជា៕ (Radio Australia)