អ្នកវិទ្យាសាស្រ្តបញ្ជាក់ថាជំងឺ SAR ពិតជាមានប្រភពដើមពីសត្វប្រចៀវនៅប្រទេសចិន
ក្រុមអ្នកវិទ្យាសាស្រ្តបាន បញ្ជាក់ថា សត្វប្រចៀវមួយប្រភេទដែលមានមាឌតូចនិងត្រចៀកមានរាងដូចក្រចកជើង សេះ (horseshoe bat) នៅប្រទេសចិននោះគឺជាប្រភពដើមនៃការផ្ទុះឡើងនូវជំងឺ SAR ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការដកដង្ហើម។
ជំងឺ SAR បានសម្លាប់មនុស្សអស់ ៧៧៤នាក់ក្នុងចន្លោះឆ្នាំ២០០២និង២០០៣។ សើ្ទរតែ១០%នៃអ្នកបានឆ្លងបានបាត់អាយុជីវិត។
ក្រុមអ្នក វិទ្យាសាស្រ្តបាននាំគ្នាសង្ស័យជាយូរហើយទៅលើសត្វប្រចៀវនេះ ហើយឥឡូវនេះគេអាចធ្វើការបញ្ជាក់បានយ៉ាងប្រាកដ។
អ្នក វិទ្យាសាស្ត្រនៅប្រទេសអូស្រ្តាលីបានប្រើប្រាស់បច្ចេកទេសមួយដែលគេ បានប្រឌិតឡើងនៅវិទ្យាស្ថាន ដើម្បីការស្រាវជ្រាវវិទ្យាសាស្រ្ត (ហៅកាត់ថា CSIRO) ហើយគេបានរកឃើញវីរុសស្រដៀងគ្នានឹងជំងឺ SAR នៅក្នុងលាមកសត្វប្រចៀវ។ ពួកគេនិយាយថាការរកឃើញនេះ នឹងជួយអ្នកវិទ្យាសាស្រ្តដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះសាជា ថ្មីទៀត៕ (Radio Australia)